Gemini ក្នុង Gmail
ចំណេញពេលក្នុងការគ្រប់គ្រងប្រអប់សាររបស់អ្នកនៅផ្ទះ ឬនៅពេលធ្វើដំណើរតាមរយៈ Gemini។ បញ្ចូល Gemini ទៅគម្រោង Google One លំដាប់ខ្ពស់របស់អ្នកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬទៅគម្រោង Google Workspace របស់អ្នកសម្រាប់ការងារ។
សរសេរអ៊ីមែលកាន់តែប្រសើរដោយមានជំនួយពី AI
Gemini ក្នុង Gmail អាចសរសេរការឆ្លើយតប និងសេចក្ដីព្រាងដែលមានទឹកដៃល្អសម្រាប់ឱ្យអ្នកកែ កំណត់ឱ្យមានលក្ខណៈផ្ទាល់ខ្លួន និងចុចផ្ញើយ៉ាងរហ័ស។
ស្វែងរកក្នុងប្រអប់សាររបស់អ្នកតាមវិធីថ្មីសន្លាង
Gemini អាចឆ្លើយសំណួរដ៏ស្មុគស្មាញពីប្រអប់សារ ឬឯកសារ Google ថាសរបស់អ្នក ដើម្បីជួយស្វែងរកអ្វីដែលអ្នកកំពុងរកមើល។
មើលព័ត៌មានលម្អិតសំខាន់ៗដែលត្រូវបានសង្ខេប
បន្តតាមដានកម្រងអ៊ីមែលវែងៗតាមរយៈមុខងារសង្ខេបអ៊ីមែលដែលមានភ្ជាប់មកជាមួយស្រាប់។
អ៊ីមែលដែលមានសុវត្ថិភាព មានលក្ខណៈឯកជន និងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នក។
យើងមិនប្រើខ្លឹមសារ Gmail របស់អ្នកសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មណាមួយឡើយ។
Gmail ប្រើការអ៊ីនគ្រីបឈានមុខគេក្នុងវិស័យសម្រាប់សារទាំងអស់ដែលអ្នកទទួល និងផ្ញើ។ យើងមិនប្រើខ្លឹមសារ Gmail របស់អ្នក ដើម្បីកំណត់ការផ្សាយពាណិជ្ជកម្មឱ្យស្របតាមអ្នកឡើយ។
Gmail រក្សាសុវត្ថិភាពមនុស្សរាប់ពាន់លាននាក់ជារៀងរាល់ថ្ងៃ
Gmail ទប់ស្កាត់សារឥតបានការ កម្មវិធីគ្រោះថ្នាក់ និងតំណគ្រោះថ្នាក់កុំឱ្យចូលដល់ប្រអប់សាររបស់អ្នកបាន 99.9%។
ការការពារការដាក់នុយដែលទំនើបបំផុត
នៅពេលអ៊ីមែលគួរឱ្យសង្ស័យដែលអាចជាអ៊ីមែលពិតមកដល់ នោះ Gmail នឹងប្រាប់ឱ្យអ្នកដឹង ដោយរក្សាការគ្រប់គ្រងក្នុងដៃរបស់អ្នក។
ការគ្រប់គ្រងអ៊ីមែលដែលអ្នកផ្ញើដែលល្អជាងគេ
មុខងារសម្ងាត់អនុញ្ញាតឱ្យអ្នកកំណត់ពេលផុតកំណត់ និងតម្រូវឱ្យអ្នកទទួលធ្វើការផ្ទៀងផ្ទាត់តាមសារជាអក្សរ។ អ្នកក៏អាចដកចេញនូវជម្រើសបញ្ជូនបន្ត ចម្លង ទាញយក និងបោះពុម្ពបានផងដែរ។
ធ្វើបានកាន់តែច្រើនដោយប្រើ Gmail
រក្សាទំនាក់ទំនង និងធ្វើការរៀបចំ
ចាប់ផ្ដើម Chat, ចូលរួមការហៅជាវីដេអូតាម Meet ឬសហការនៅក្នុងឯកសារ។ ទាំងអស់នេះសុទ្ធតែអាចធ្វើបានពី Gmail។
បំពេញកិច្ចការកាន់តែច្រើនបានកាន់តែរហ័ស
សរសេរអ៊ីមែល និងសារបានកាន់តែរហ័សដោយប្រើមុខងារនានា ដូចជាការសរសេរឆ្លាតវៃ ដើម្បីចំណាយពេលកាន់តែច្រើនក្នុងការធ្វើអ្វីដែលអ្នកស្រឡាញ់ចូលចិត្ត។
មិនភ្លេចឆ្លើយតបទៀតឡើយ
ការរំលឹកប្រាប់បន្តិចបន្តួចជួយឱ្យអ្នកគ្រប់គ្រងអ្វីគ្រប់យ៉ាងបាន។
Gmail មានលក្ខណៈប្រសើរជាងនៅលើកម្មវិធី
សម្ដែងអារម្មណ៍របស់អ្នកដោយប្រើរូបអារម្មណ៍
ប្រតិកម្មរូបអារម្មណ៍គឺជាវិធីរហ័ស និងសប្បាយក្នុងការឆ្លើយតបទៅអ៊ីមែល ដែលអាចប្រើបានតាមរយៈកម្មវិធី Gmail តែប៉ុណ្ណោះ។
ស្វែងរកអ៊ីមែលរបស់អ្នកបានកាន់តែរហ័ស
UI ទូរសព្ទដ៏សាមញ្ញបង្ហាញអ៊ីមែលមួយ ដែលស្វាគមន៍ Helen ក្នុងការចូលរួមក្រុម របាររូបអារម្មណ៍ដែលបានពង្រីកបង្ហាញនូវភាពសាមញ្ញក្នុងការឆ្លើយតបដោយប្រើរូបអារម្មណ៍។
ប្ដូររវាងគណនី
អ៊ីមែលទាំងអស់របស់អ្នកពីក្រុមហ៊ុនផ្ដល់សេវាផ្សេងគ្នានៅក្នុងកម្មវិធីតែមួយ។
នាំយកអ្វីដែលល្អបំផុតពី Gmail ទៅកាន់ឧបករណ៍របស់អ្នក
ដំណើរការជាមួយឧបករណ៍ផ្សេងទៀត
Gmail ដំណើរការបានល្អជាមួយកម្មវិធីកុំព្យូទ័រ ដូចជា Microsoft Outlook, Apple Mail និង Mozilla Thunderbird រួមទាំងសមកាលកម្មព្រឹត្តិការណ៍ និងទំនាក់ទំនង។
រក្សាផលិតភាពសូម្បីនៅពេលគ្មានអ៊ីនធឺណិត
Gmail គ្មានអ៊ីនធឺណិតអនុញ្ញាតឱ្យអ្នកអាន ឆ្លើយតប លុប និងស្វែងរកសារ Gmail របស់អ្នកបាន នៅពេលអ្នកមិនភ្ជាប់ទៅអ៊ីនធឺណិត។
ប្រើប្រាស់ Gmail នៅលើឧបករណ៍ណាក៏បាន
រីករាយនឹងភាពងាយស្រួល និងភាពសាមញ្ញរបស់ Gmail មិនថាអ្នកនៅទីណានោះទេ។
ឥឡូវនេះ Gmail ជាផ្នែកមួយរបស់ Google Workspace
សហការបានកាន់តែរហ័សគ្រប់ពេលពីឧបករណ៍ណាក៏បាននៅក្នុងកន្លែងតែមួយ។
Google Workspace គឺជាសំណុំឧបករណ៍ផលិតភាព និងសហការដែលជួយបុគ្គល ក្រុម និងអាជីវកម្មក្នុងការរក្សាអ្វីៗឱ្យស្ថិតក្រោមការគ្រប់គ្រង។ វាជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងមានភាពបត់បែនសម្រាប់ការប្រើប្រាស់លក្ខណៈអាជីវកម្ម ឬការប្រើប្រាស់ផ្ទាល់ខ្លួន ដែលរួមបញ្ចូលកម្មវិធីដែលអ្នកពេញចិត្តទាំងអស់ ដូចជា Gmail, ប្រតិទិន, ថាស, ឯកសារ, Meet និងអ្វីៗជាច្រើនទៀត។
រកចម្លើយដែលអ្នកត្រូវការ
ត្រូវការជំនួយបន្ថែមឬ?
រុករកគន្លឹះ និងការណែនាំជាជំហានៗដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ថ្មី និងអ្នកប្រើប្រាស់ជំនាញ។
Gmail មានប្រព័ន្ធសន្តិសុខរឹងមាំជាមូលដ្ឋានគ្រឹះជានិច្ច។ យើងខិតខំការពារអ្នកពីសារឥតបានការ ការដាក់នុយ និងកម្មវិធីគ្រោះថ្នាក់ មុនពេលអ្វីទាំងនេះចូលដល់ប្រអប់សាររបស់អ្នក។ សមត្ថភាពត្រងសារឥតបានការដែលបានធ្វើឱ្យប្រសើរឡើងដោយ AI របស់យើងទប់ស្កាត់អ៊ីមែលឥតបានការជិត 10 លានរៀងរាល់មួយនាទី។
ទេ។ ទោះបីជាអ្នកអាចមើលឃើញការផ្សាយពាណិជ្ជកម្មនៅក្នុងគណនី Gmail មិនអស់ប្រាក់របស់អ្នកក៏ដោយ ក៏អ៊ីមែលរបស់អ្នកមានលក្ខណៈឯកជនដែរ។ Google មិនស្កេន ឬដំណើរការខ្លឹមសារ Gmail សម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មទេ។
ទោះបីជាមុខងាររបស់ Gmail មានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ភាគច្រើនក៏ដោយ ក៏គណនីមួយចំនួនអាចត្រូវការស្រទាប់សុវត្ថិភាពបន្ថែមដែរ។ កម្មវិធីការពារកម្រិតខ្ពស់របស់ Google ការពារអ្នកប្រើប្រាស់ដែលមានព័ត៌មានរសើប និងដែលគេស្គាល់ច្រើន ដែលប្រឈមនឹងការវាយប្រហារតាមគោលដៅលើអ៊ីនធឺណិត។
ស្វែងយល់បន្ថែម
Gmail ជាផ្នែកមួយរបស់ Google Workspace ដែលអ្នកអាចជ្រើសរើសពីគម្រោងផ្សេងៗបាន។ បន្ថែមពីលើអ្វីដែលអ្នកស្រឡាញ់ចូលចិត្តអំពី Gmail អ្នកទទួលបានអាសយដ្ឋានអ៊ីមែលផ្ទាល់ខ្លួន (@yourcompany.com), អាសយដ្ឋានអ៊ីមែលក្រុមដែលគ្មានដែនកំណត់, ម៉ោងដំណើរការដែលត្រូវបានធានា 99.9%, ទំហំផ្ទុកពីរដងនៃ Gmail ផ្ទាល់ខ្លួន, គ្មានការផ្សាយពាណិជ្ជកម្ម, ជំនួយ 24/7, Google Workspace Sync សម្រាប់ Microsoft Outlook និងអ្វីជាច្រើនទៀត។
ស្វែងយល់បន្ថែម
ត្រូវការជំនួយបន្ថែមឬ?
រុករកគន្លឹះ និងការណែនាំជាជំហានៗដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ថ្មី និងអ្នកប្រើប្រាស់ជំនាញ។
បង្ហាញទៅកាន់ពិភពលោកអំពី
របៀបធ្វើ។
របៀបធ្វើ។
ចាប់ផ្ដើមប្រើ Gmail ដែលកាន់តែអស្ចារ្យ។